Hôtel KVL គឺជាសណ្ឋាគារដ៏ស័ក្ដិសមសម្រាប់ការស្នាក់នៅដែលស្ថិតនៅចំកណ្ដាលនៃរាជធានីភ្នំពេញ ដែលផ្ដល់ជូនអ្នកនូវបទពិសោធន៍ជីវិតក្នុង
ទីក្រុងទំនើប ខណៈពេលដែលផ្ដល់ជូននូវការសម្រាកលំហែដ៏ស្ងប់ស្ងាត់ពីសកម្មភាពប្រចាំថ្ងៃនៃរាជធានីដ៏មមាញឹកមួយនេះផងដែរ។
ភោជនីយដ្ឋាន បារ និងទីធ្លារួមរបស់យើងបានរចនាឡើងសម្រាប់តភ្ជាប់ទំនាក់ទំនង ដូច្នេះអ្នកអាចទទួលបាននូវបទពិសោធន៍បដិសណ្ឋារកិច្ចដែលពោរពេញទៅដោយការយកចិត្តទុកដាក់ ខណៈដែលស្ថិតនៅក្នុងបរិយាកាសរស់រវើក និងថ្មីៗជានិច្ចដែលបង្កើតឡើងដើម្បីបង្កើតឱ្យមានការសន្ទនា និងបំផុសគំនិតថ្មីៗ។
បន្ទប់ស្នាក់នៅរបស់ភ្ញៀវ គឺត្រូវបានរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនូវផាសុកភាព រចនាបថ និងដំណើរការពិសេស ដែលទាំងអស់នេះគឺត្រូវបានរចនាឡើងដោយបានគិតគូរអំពីតាមតម្រូវការ និងបំណងចិត្តរបស់អ្នកដំណើរសម័យទំនើប។
Hôtel KVL មានការជម្រុញទឹកចិត្តពីការធ្វើដំណើរ
អកម្សាន្តផ្សងព្រេងនៅទូទាំងពិភពលោក និងផ្ដល់នូវគុណភាពល្អឥតខ្ចោះនៅគ្រប់ចំណុចទាំងអស់នៃការរចនា ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្ម។
ចាប់ពីនំចំណីសម្រាប់ពេលព្រឹកនៅ The Alchemist រហូតដល់ស្រាក្រឡុកនាពេលរំលងអធ្រាត្រនៅ Up by KVL នៅប៊ីស្ត្រូ Skylight ដែលមានបរិយាកាសស្ងប់ស្ងាត់ល្អ និងភោជនីយដ្ឋានលំដាប់កំពូលរបស់យើងខ្ញុំគឺ El Tapas យើងខ្ញុំទទួលរៀបចំអាហារជូនគ្រប់កម្មវិធីទាំងអស់។
ការយកចិត្តទុកដាក់លើចំណុចល្អិតតូចៗ និង រចនាបថប្រកបដោយភាពឈ្លាសវៃ ធ្វើឱ្យបន្ទប់ ស្នាក់នៅរបស់ភ្ញៀវមានទីធ្លាល្អឥតខ្ចោះសម្រាប់ការសម្រាក ធ្វើការ និងលំហែកម្សាន្ត។