កក់ឥឡូវនេះ

ទំនាក់ទំនង/សំណួរសួរញឹកញាប់

តើ យើង អាច ធ្វើ អ្វី ខ្លះ សម្រាប់ អ្នក នៅ ថ្ងៃ នេះ ?
ទាក់ទងមកយើងខ្ញុំ

ទាក់ទងមកកាន់យើងខ្ញុំបានគ្រប់ពេលវេលា។ ក្រុមការងារបម្រើសេវាអតិថិជនដ៏រួសរាយរាក់ទាក់របស់យើងខ្ញុំ គឺត្រៀមខ្លួនរួចរាល់ដើម្បីទទួលសូមស្វាគមន៍សំណើ មតិត្រឡប់ ឬការស្នើសុំនានា។

អរគុណ! ការ ដាក់ ជូន របស់ អ្នក ត្រូវ បាន ទទួល !
អូប! មាន អ្វី ខុស ខណៈ ពេល ដាក់ ស្នើ ទម្រង់ ។

សំណួរសួរញឹកញាប់

សំណួរ៖ តើ check-in និង check-out នៅម៉ោងប៉ុន្មាន?

ចម្លើយ៖ ម៉ោង check-in របស់យើងគឺនៅម៉ោង 2.00 រសៀល និងម៉ោង check-out គឺនៅម៉ោង 12 ថ្ងៃត្រង់។

សំណួរ៖ តើអាចផ្ដល់ជូនគ្រែបន្ថែមនៅក្នុងបន្ទប់បានដែរឬទេ?

ចម្លើយ៖ បានប៉ុន្តែត្រូវគិតថ្លៃបន្ថែម។

សំណួរ៖ តើមានគ្រែសម្រាប់ទារកដែរឬទេ?

 ចម្លើយ៖ គ្រែសម្រាប់ទារកគឺមានផ្ដល់ជូនដោយឥតគិតថ្លៃសម្រាប់ទារក និងកុមារអាយុរហូតដល់ 4 ឆ្នាំ។ 

សំណួរ៖ តើខ្ញុំអាចកក់តុនៅក្នុងភោជនីយដ្ឋានមួយក្នុងចំណោមភោជនីយដ្ឋានជាច្រើនរបស់សណ្ឋាគារបានដោយរបៀបណា?

ស្វែងយល់បន្ថែមអំពីភោជនីយដ្ឋាន និងបាររបស់យើងនៅទីនេះ (តំណភ្ជាប់ទៅកាន់ ទំព័រទទួលទានអាហារ )។ កក់ដោយផ្ទាល់តាមរយៈគេហទំព័រ ឬអ្នកអាចផ្ញើអ៊ីមែលមកយើងតាមរយៈ [email protected] ឬទូរស័ព្ទមកយើងតាមរយៈ (+855) 23 936 900។

សំណួរ៖ តើមានអាហារសម្រាប់អ្នកញ៉ាំបួសឬទេ?

ចម្លើយ៖ អាហារសម្រាប់អ្នកញ៉ាំបួសគឺមាននៅគ្រប់ភោជនីយដ្ឋានទាំងអស់របស់យើង​ ក៏ដូចជាមានសម្រាប់អាហារពេលព្រឹក និងនៅក្នុងបញ្ជីមុខម្ហួបសម្រាប់ការទទួលទានអាហារក្នុងបន្ទប់ផងដែរ។


សំណួរ៖ តើសណ្ឋាគារអនុញ្ញាតឱ្យយកឆ្កែ/សត្វចិញ្ចឹមចូលដែរឬទេ?

ចម្លើយ៖ គួរឱ្យសោកស្ដាយ សណ្ឋាគារគឺមិនអនុញ្ញាតឱ្យយកសត្វចិញ្ចឹមចូលក្នុងបរិវេណសណ្ឋាគារឡើយ។

សំណួរ៖ តើអនុញ្ញាតឱ្យជក់បារីនៅសណ្ឋាគារឬទេ?

ចម្លើយ៖ ដើម្បីផាសុកភាពនៃភ្ញៀវទាំងអស់របស់យើង គឺមិនអនុញ្ញាតឱ្យជក់បារីនៅក្នុងបរិវេណសណ្ឋាគារឡើយ។ ប៉ុន្តែ យើងមានផ្ដល់ជូនកន្លែងសម្រាប់ជក់បារីនៅខាងក្រៅសណ្ឋាគាររបស់យើង។

សំណួរ៖ តើសណ្ឋាគារទទួលមធ្យោបាយទូទាត់ណាខ្លះ?

ចម្លើយ៖ យើងទទួលសាច់ប្រាក់ និងប័ណ្ណឥណទានធំៗទាំងអស់។ ការទូទាត់ទាំងអស់គឺអាចធ្វើឡើងតាមរយៈប័ណ្ណ Visa, MasterCard, និង American Express។ កម្មវិធីទូរសព្ទដៃសម្រាប់ទូទាត់ដូចជា Vattanac Bank App, Alipay, និង WeChat 
ក៏សណ្ឋាគារទទួលផងដែរ។

សំណួរ៖ តើអាហារពេលព្រឹកបម្រើជូននៅម៉ោងប៉ុន្មាន?

ចម្លើយ៖ អាហារពេលព្រឹកគឺបម្រើជូនចាប់ពីម៉ោង 6:30 ព្រឹក ដល់ម៉ោង 10:30 ព្រឹកជារៀងរាល់ថ្ងៃនៅ Skylight ដែលជាប៊ីស្ត្រូបើកពេញមួយថ្ងៃពោរពេញទៅដោយខ្យល់ចេញចូលគ្រប់គ្រាន់របស់យើង។

សំណួរ៖ តើមានសេវាកម្មបោកអ៊ុតដែរឬទេ?

ចម្លើយ៖ សណ្ឋាគារមានសេវាបោកស្ងួត និងសេវាបោកអ៊ុត។ តម្លៃសេវាគឺមានបង្ហាញជូននៅក្នុងបញ្ជីបោកអ៊ុតតាមបន្ទប់នីមួយៗ ឬក៏អ្នកអាចសាកសួរបុគ្គលិកណាម្នាក់របស់យើងឱ្យជួយលោកអ្នកបាន។

សំណួរ៖ តើសណ្ឋាគារផ្ដល់អត្រា កញ្ចប់ ការប្រូម៉ូសិន ឬការផ្ដល់ជូនពិសេសដែរឬទេ?

ចម្លើយ៖ អ្នកអាចពិនិត្យមើលការផ្ដល់ជូនថ្មីៗរបស់យើងនៅទីនេះ។ តំណភ្ជាប់ទៅកាន់ការផ្ដល់ជូន។

សំណួរ៖ តើសណ្ឋាគារមានទីតាំងស្ថិតនៅឯណា?

ចម្លើយ៖ សណ្ឋាគាររបស់យើងមានទីតាំងស្ថិតនៅចំកណ្ដាលនៃរាជធានីភ្នំពេញ នៅលើរុក្ខវិថីព្រះស៊ីសុវត្ថិនៅតាមបណ្ដោយមាត់ទន្លេ និងមានចម្ងាយ 10.9km (ជិះ 30-45 នាទី) ពីអាកាសយានដ្ឋាន។

សំណួរ៖ តើសណ្ឋាគារមានចំណតយានយន្តឬទេ?

ចម្លើយ៖ យើងមានទីធ្លាចំណតមានកំណត់សម្រាប់ភ្ញៀវរបស់យើង ដែលបម្រើជូនតាមអ្នកមកមុនគឺបានមុន។


សំណួរ៖ តើនៅក្បែរសណ្ឋាគារមានអ្វីខ្លះ?

សំដៅដល់ទំព័រផែនទីតំបន់ជិតខាងរបស់យើងសម្រាប់ការមើលឃើញសកម្មភាពវប្បធម៌និងឱកាសទិញទំនិញដែលនៅជិតសណ្ឋាគារ។

សំណួរ៖ តើសណ្ឋាគារមានបណ្ដាញអ៊ីនធឺណីត/ WiFi ដែរឬទេ?

ចម្លើយ៖ សណ្ឋាគារមានបណ្ដាញអ៊ីនធឺណីត/ WiFi ល្បឿនលឿនសម្រាប់ផ្ដល់ជូនបន្ថែមនៅពេញសណ្ឋាគារទាំងមូល នៅក្នុងបន្ទប់ភ្ញៀវគ្រប់បន្ទប់ និងនៅតាមទីធ្លាសាធារណៈ។

សំណួរ៖ តើកម្ពុជាប្រើប្រាស់តង់ស្យុងប៉ុន្មាន និងប្រើប្រាស់ឌុយ ព្រីភ្លើងប្រភេទអ្វីខ្លះ?

ចម្លើយ៖ ព្រីដោតភ្លើងរបស់យើង (និងភាគច្រើននៅក្នុងប្រទេសកម្ពុជា) គឺដំណើរការជាមួយនឹង
ឌុយប្រភេទ Type A, Type C, និង Type G plugs (ភាគច្រើនជាឌុយអាមេរិក អឺរ៉ុប អូស្ត្រាលី និងអង់គ្លេស)។

នៅតែត្រូវការជំនួយ?

ហៅយើង +855 23 936 333
ផ្ញើអ៊ីមែលមកយើង [email protected]
379 Preah Sisowath Quay,
Khan Daun Penh, ភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា