កក់ឥឡូវនេះ

ទទួលទានអាហារជាមួយយើង

បទពិសោធន៍
Dining.
ការទទួលទានអាហារ

ទទួលទានអាហារ និងភេសជ្ជៈដោយភាពឡូយឆាយ 

អាហារអេស្ប៉ាញរសជាតិដើម តែពោរពេញទៅដោយភាពច្នៃប្រឌិតនៅភោជនីយដ្ឋានលំដាប់កំពូលរបស់យើង El Tapas ស្រាក្រឡុកនៅជាន់ដំបូលទំនើបនៅ Up by KVL ការទទួលទានអាហារសម្រាកលំហែអារម្មណ៍ពេញមួយថ្ងៃនៅប៊ីស្ត្រូ Skylight ដែលមានភ្ញៀវចម្រុះជាតិសាសន៍ កាហ្វេ និងនំចំណី ដែលរៀបចំចម្អិនដោយចុងភៅដ៏ចំណាននៅ The Alchemist បារ និងភោជនីយដ្ឋានទាំងបួនរបស់យើងនេះគឺរង់ចាំទទួលលោកអ្នកចាប់ពីព្រឹកព្រលឹមដល់ពេលរាត្រី។

គ្មាន ធាតុ រក ឃើញ ទេ & # 160; ។

ស្វែងយល់បន្ថែមអំពីភោជនីយដ្ឋានរបស់យើង

រីករាយជាមួយនឹងការញ៉ាំស្រាក្រឡុក អាហារសម្រន់ឆ្ងាញ់ៗ និងស្ដាប់តន្ត្រីពិរោះរណ្ដំ នៅពេលដែលអ្នកអង្គុយមើលថ្ងៃលិចនៅបឹងទន្លេសាបពីបារនៅខាងលើដំបូលរបស់យើង។

មើលព័ត៌មានលម្អិត

រីករាយជាមួយនឹងការទទួលទានអាហារបែបអឺរ៉ុប និងអាស៊ីដ៏មានឱជារសដ៏ឆ្ងាញ់ពិសារចាប់ពីពេលព្រឹក រហូតដល់ពេលរាត្រីនៅក្នុងប៊ីស្ត្រូដែលមានទីធ្លាធំទូលាយ និងពោរពេញដោយបរិយាកាសលំហែអារម្មណ៍ និងទទួលបានពន្លឺធម្មជាតិពីដំបូលពន្លឺថ្ងៃចំកណ្ដាលយ៉ាងពិសេសរបស់សណ្ឋាគារ។

មើលព័ត៌មានលម្អិត

កាហ្វេឆុងបែបបុរាណ និងនំ សាំងវ៉ិច និងនំនានាដែលធ្វើឡើងយ៉ាងចំណាន គឺមាននៅ The Alchemist។ លោកអ្នកអាចខ្ចប់ ឬក៏ញ៉ាំនៅក្នុងហាងបានដោយអង្គុយមើលទេសភាពតាមដងទន្លេដ៏ស្រស់ត្រកាល។

មើលព័ត៌មានលម្អិត

រីករាយជាមួយនឹងការទទួលទានស្រា sangria អាហារ ស្រាក្រហមប្រណីតៗ ស្រាក្រឡុកធ្វើឡើងដោយប៉ិនប្រសប់របស់អេស្ប៉ាញ និងសេវាកម្មយ៉ាងពិសេសនៅភោជនីយដ្ឋានអេស្ប៉ាញលំដាប់កំពូលនៅរាជធានីភ្នំពេញ។

មើលព័ត៌មានលម្អិត
ស្វែងយល់បន្ថែម